បណ្ណាល័យពហុឯកសារ
ស្ថិតនៅកណ្ដាលក្រុងភ្នំពេញ បណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថានបារាំងនៅកម្ពុជា គឺជាមជ្ឈមណ្ឌលធនធានឯកសារជាភាសាបារាំងដ៏ធំមួយនៅកម្ពុជា។ នៅក្នុងទីធ្លាដ៏ទាក់ទាញ បើកឱ្យចូលដោយសេរីនិងដោយឥតគិតថ្លៃ ក្រុមការងាររបស់យើងផ្ដល់ជូននូវកម្មវិធីផ្សេងៗជាប្រចាំ សម្រាប់កុមារក៏ដូចជាសន្និសីទនានាផងដែរ។ ជាមុខមាត់របស់វិទ្យាស្ថាន បណ្ណាល័យពហុឯកសារគឺជា កន្លែងនៃជីវិត វប្បធម៌ ការរៀនសូត្រ និងការកម្សាន្ត។ កាតាឡុកអនឡាញដែលលោកអ្នកអាចរកឯកសាររបស់បណ្ណាល័យយ៉ាងងាយស្រួល និងគ្រប់ទីកន្លែង។ តើប្រភេទសៀវភៅអ្វីដែលលោកអ្នកចង់រកអាន ? ចូលមើលបន្ថែមលើអនឡាញ!
ម៉ោងធ្វើការ ៖ ពីថ្ងៃអង្គារដល់សុក្រ ពីម៉ោង ៩:៣០ ព្រឹកដល់ម៉ោង ៦:៣០ ល្ងាច និងថ្ងៃសៅរ៍ពីម៉ោង ៩:៣០ ព្រឹក ដល់ ៥ ល្ងាច។
ទំនាក់ទំនងពួកយើង mediatheque@ifcambodge.com







ការចុះឈ្មោះប្រចាំឆ្នាំ និងជាលក្ខណៈបុគ្គល គឺធ្វើឡើងនៅកន្លែងផ្ដល់ព័ត៌មានរបស់ បណ្ណាល័យពហុឯកសារ ដោយអ្នកត្រូវមានឯកសារដូចខាងក្រោម ៖
- សាលាកបត្រចុះឈ្មោះដែលបំពេញរួចរាល់ មានដាក់ថ្ងៃទី និងចុះហត្ថលេខា (អាចរកបាននៅកន្លែងផ្តល់ព័ត៌មាន)
- កាតនិស្សិតដែលមានសុពលភាព ឬវិក្កយបត្រចុះឈ្មោះចូលរៀនថ្នាក់ភាសានៅវិទ្យាស្ថានបារាំង ប្រសិនបើមាន
សិទ្ធិខ្ចីឯកសារ ៖
- ១២ ឯកសារសម្រាប់រយៈពេល ៣ សប្ដាហ៍ (ក្នុងនោះ DVD ចំនួន ៥ ច្រើនបំផុត)
- ឯកសារចំនួន ៤០ សម្រាប់រយៈពេល ៣ សប្តាហ៍ (ក្នុងនោះ DVD ចំនួន ៥ ច្រើនបំផុត ) សម្រាប់ប្រភេទកាត ”គ្រួសារ”
- អាចខ្ចីបន្តបានម្ដង (ក្នុងករណីគ្មានការកក់ពីអ្នកផ្សេង)
-
អាចប្រើប្រាស់បណ្ណាល័យវប្បធម៌ Culturethèque បណ្ណាល័យអេឡិចត្រូនិកភាសាបារាំង
- ឯកសារទាំងនោះគឺអាចខ្ចីយកទៅផ្ទះបាន លើកលែង វចនានុក្រម និងសព្វវចនាធិប្បាយ។