កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមសកម្មភាពវប្បធម៌ការទស្សនាពិព័រណ៍របស់អ្នក

ដំណើរទស្សនកិច្ចរបស់អ្នក

វិទ្យាស្ថានបារាំងនៅកម្ពុជា ផ្តល់ជូននូវការផ្តល់ជូនកម្មវិធីវប្បធម៌ជាច្រើនប្រភេទពេញមួយឆ្នាំ ដោយផ្អែកលើជំជួបជុំវិញសិល្បករ ស្នាដៃសិល្បៈ និងទស្សនិកជនដែលមកពីតំបន់ផ្សេងៗគ្នា។ ដោយការគៀងគរសេវាកម្មគ្រប់ផ្នែករបស់យើង - ហាងអាហារ Le Bistrot បណ្ណាល័យពហុឯកសារ មជ្ឈមណ្ឌលភាសា សកម្មភាពវប្បធម៌ - ក្រុមសម្រុះសម្រួលវប្បធម៌ ផ្តល់ឱ្យជូនអ្នកនូវសកម្មភាព និងឧបករណ៍ដើម្បីទទួលបានបទពិសោធន៍ជាមួយនឹងការតាំងពិពណ៌ និងការផ្តល់ជូនកម្មវិធីវប្បធម៌ផ្សេងៗគ្នា មិនថាអ្នកនៅម្នាក់ឯង ឬជាក្រុម ជាមួយគ្រួសារ ឬទស្សនកិច្ចសិក្សា។

ពីដំណើរទេសចរណ៍ជាមួយមគ្គទេសក៍រហូតដល់សៀវភៅមគ្គទេសក៍ពីការតាំងពិព័រណ៍ រួមទាំងសិក្ខាសាលាប្រកបដោយភាពច្នៃប្រឌិត និងហ្គេមអប់រំ ក្រុមការងាររបស់យើងមានគោលបំណងផ្តល់ឱ្យអ្នកនូវគន្លឹះទៅកាន់ដំណើរទស្សនកិច្ចប្រកបដោយភាពស្វាហាប់ រំភើប និងជោគជ័យ សម្របតាមការរំពឹងទុករបស់អ្នក។

ទាក់ទងមកយើងខ្ញុំតាម info@ifcambodge.com

ម៉ោងបើកដំណើរការ

• វិចិត្រសាលពិព័រណ៍៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បត្តិ៍ ពីម៉ោង ១០ ព្រឹក ដល់ ៦ ល្ងាច | ថ្ងៃសុក្រ ដល់ ថ្ងៃសៅរ៍ ពីម៉ោង 10 ព្រឹក ដល់ 5 ល្ងាច

បណ្ណាល័យបពហុឯកសារ៖ ថ្ងៃអង្គារ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង 9:30 ព្រឹក ដល់ 6:30 ល្ងាច | ថ្ងៃសៅរ៍ចាប់ពីម៉ោង 9:30 ព្រឹកដល់ម៉ោង 5 ល្ងាច

អាហារដ្ឋាន Le Bistrot ថ្ងៃច័ន្ទដល់ ថ្ងៃសៅរ៍ ពីម៉ោង 7 ព្រឹក ដល់ម៉ោង 10 យប់

• កន្លែងទទួលភ្ញៀវទូទៅ ថ្ងៃអង្គារ & ថ្ងៃព្រហស្បតិ៍ ពីម៉ោង 8 ព្រឹក ដល់ 11 ព្រឹក & 1 រសៀល ដល់ 5 ល្ងាច | ថ្ងៃពុធ & សុក្រ ពីម៉ោង 8 ព្រឹក ដល់ 11 ព្រឹក & 1 រសៀល ដល់ 7 យប់ | ថ្ងៃសៅរ៍ ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាច




វិទ្យាស្ថានបារាំង ផ្តល់ឱ្យអ្នកនូវការធ្វើទស្សនាដោយខ្លួនឯង ឬណែនាំពីការតាំងពិព័រណ៍បច្ចុប្បន្ន។ អាស្រ័យលើការតាំងពិពណ៌ ដំណើរទស្សនា«ពិសេស» ក៏អាចត្រូវបានកំណត់ពេលមុនផងដែរ (ជំជួបជាមួយសិល្បករ អ្នកចម្រៀង។ល។)