ទំព័រដើម › សកម្មភាពវប្បធម៌ › តើមានអ្វីថ្មី › ពិព័រណ៏ › សម្លេងរូបថត
រដូវកាលវប្បធម៌ ទី៤ ៖ "តាមទាន់"
វិទ្យាស្ថានបារាំងកម្ពុជា មានសេចក្តីសោមនស្សរីករាយសូមគោរពអញ្ជើញលោកអ្នកមកទស្សនាស្វែងយល់ពីរដូវកាលវប្បធម៌ថ្មីរបស់ខ្លួន
"តាមទាន់" ដែលនឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥។
រដូវកាលនេះ នឹងដាក់បង្ហាញពីសិល្បៈនៃការថតរូប ដែលរូបភាពនីមួយៗរៀបរាប់ពីរឿងរ៉ាវមួយទៅតាមពេលវេលាផ្សេងៗគ្នា និងអារម្មណ៍ដ៏ជ្រាលជ្រៅ។ ពិព័រណ៍នេះ
នឹងដាក់បង្ហាញ ពីរស្នាដៃនៅក្នុងវិចិត្រសាលយើង៖
- ចាប់ពីថ្ងៃទី 26 ខែកញ្ញា ដល់ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2024 កម្រងរូបភាពនៃស្នាដៃរបស់វិចិត្រករថតរូបកម្ពុជាមួយរូបឈ្មោះ លោក ម៉ក់ រ៉េមីស្សា។
-
ចាប់ពីថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2024 ដល់ថ្ងៃទី 15 ខែមករា ឆ្នាំ 2025
ការជ្រើសរើសរូបថតដែលឆ្លុះបញ្ចាំងពីប្រវត្តិដប់ប្រាំឆ្នាំនៃមហោស្រពរូបថតភ្នំពេញ។
តាមរយៈការច្នៃប្រឌិតបង្កើតបែបប្លាស្ទិក និងរូបថតរបស់គាត់ លោក ម៉ក់ រ៉េមីស្សា បង្ហាញពីទស្សនៈ របស់គាត់ចំពោះបញ្ហាបរិស្ថាន
និងតុល្យភាពដ៏ផុយស្រួយនៃវត្ថុធាតុនីមួយៗរបស់ធម្មជាតិ និងសង្គម។ គាត់ក៏ធ្វើការលើ "សម្លេងរូបថត"
នៅក្នុងប្រវត្តិសាស្ត្រដ៏សោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមដើម្បីជាការរំលឹក និងការចងចាំដល់អ្នកដែលបានឆ្លងកាត់របបនោះ។
ចូលរួមជាមួយពួកយើងនៅថ្ងៃព្រហស្បតិ៍ ទី26 ខែកញ្ញា វេលាម៉ោង 6:30 ល្ងាច សម្រាប់ការសម្ពោធការតាំងពិព័រណ៍មួយនេះ ដែលលោកនឹងបង្ហាញរូបថត ចំនួន
៥ស៊េរី ដែលលោកបានផលិតតាំងពីលោកបានចាប់ផ្ដើមអាជីពជាវិចិត្រករថតរូបមក។
ដោយហេតុនេះជាផ្នែកមួយនៃមហោស្រពរូបថតភ្នំពេញ វិចិត្រសាលវិទ្យាស្ថានបារាំងកម្ពុជា សូមដាក់បង្ហាញពិព័រណ៍របស់លោក ម៉ក់ រ៉េមីស្សា ដែលបានទទួលជាជម្រើសរូបថតរំលឹកប្រវត្តិដប់ប្រាំឆ្នាំនៃមហោស្រពរូបថតភ្នំពេញ។ ពិព័រណ៍នេះ មានគោលបំណងជំរុញការផ្លាស់ប្តូររវាងសិល្បករអឺរ៉ុប និងអាស៊ី។ វិចិត្រករថតរូប ចំនួន ៦០រូប ដែលបានដាក់តាំងបង្ហាញស្នាដៃនៅក្នុងមហោស្រពកន្លងមក ត្រូវបានស្នើសុំឱ្យផ្ញើរូបថតថ្មីមួយសន្លឹកណាដែលមិនធ្លាប់ដាក់បង្ហាញពីមុនមក ឬមិនធ្លាប់ពិព័រណ៍នៅក្នុងប្រទេសកម្ពុជាពីមុនមក។ វិចិត្រករទាំងនេះ ភាគច្រើនមកពីតំបន់អឺរ៉ុប និងអាស៊ី។ ទស្សនីយភាពពីអតីតកាលទាំងនេះ នឹងផ្តល់នូវទស្សនៈដ៏ពេញលេញដល់អ្នកនៃការវិវត្តវិស័យថតរូប និងឥទ្ធិពលរបស់វាមកដល់ប្រទេសកម្ពុជា។
ទន្ទឹមនឹងការតាំងពិព័រណ៌នេះ ស្នាដៃរបស់លោក អួង សំអាង នឹងត្រូវបានរំលេចនៅលើជញ្ជាំងបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំងកម្ពុជា។ គាត់ចាប់យករូបភាពដ៏ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ក្នុងពិភពលោក ដោយបង្កើតការថតរូបទេសភាពជាចំណង់ចំណូងចិត្តរបស់គាត់។ តំណាងអោយវិចិត្រករថតរូបវ័យក្មេងម្នាក់របស់កម្ពុជា លោកបានផ្តល់នូវទស្សនវិស័យប្លែកៗ និងច្នៃប្រឌិតលើសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកំណើតរបស់លោក។
“តាមទាន់” គឺជាឱកាសដ៏ល្អក្នុងការសិក្សាស្វែងយល់ និងគយគន់សិល្បៈនៃការថតរូប នៅគ្រប់ទម្រង់ទាំងអស់។ តាមរយៈការតាំងពិពណ៌ទាំងនេះ យើងសូមគោរពអញ្ជើញលោកអ្នក ឱ្យស្វែងយល់ពីភាពសម្បូរបែបនៃចំណេះដឹងផ្នែកថតរូប។
មិនថាការថតរូបភាពស្និទ្ធស្នាល រូបថតទេសភាព ឬការថតរូបនៃតថភាពក្ដី រូបថតទាំងនេះ បង្ហាញពីភាពស្រស់ស្អាត ក៏ដូចជាភាពស្មុគស្មាញក្នុងពិភពលោក។ រូបថតទាំងនេះ អនុញ្ញាតឱ្យយើងស្វែងរកភាពច្នៃប្រឌិតជាច្រើនរាប់មិនអស់ សម្រាប់ការបញ្ចេញមតិ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក។
ពួកយើងកំពុងរង់ចាំស្វាគមន៍លោកអ្នកឱ្យអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរជាមួយគ្នា នូវភាពច្នៃប្រឌិត
និងការបញ្ចេញអារម្មណ៍តាមរយៈទស្សនីយភាព នៅវិទ្យាស្ថានបារាំងកម្ពុជា និងនៅគ្រប់ទីកន្លែងផ្សេងទៀតនៃមហោស្រព។