ទំព័រដើម › ថ្នាក់ភាសាបារាំង › ការប្រឡង និងវិញ្ញាបនប័ត្រ › ការប្រឡងTEF
TEF (Test d'Evaluation en Français)
តេស្តវាយតម្លៃកម្រិតភាសាបារាំង(TEF)គឺជាតេស្តស្តង់ដារអន្តរជាតិសម្រាប់វាស់ កម្រិតចំណេះដឹងនិងសមត្ថភាពភាសាបារាំង។
មានសុពលភាព២ឆ្នាំ TEF បង្កើតដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម នៃទីក្រុងប៉ារីស(CCIP) ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំជាតិ ក្រសួងសិក្សាធិការជាន់ខ្ពស់ កិច្ចការស្រាវជ្រាវនិងនវានុវត្ត និងក្រសួងមហាផ្ទៃនៃប្រទេសបារាំង ក្រសួងអន្តោប្រវេសន៍ ជនភៀសខ្លួន កិច្ចការសញ្ញជាតិកាណាដា ក្រសួងអន្តោប្រវេសន៍ បារាំងសញ្ជាតូបនីយកម្ម និងសមាហរណកម្មនៅខេត្តកេបិច (CANADA) និង រដ្ឋលេខាធិការជនចំណាកស្រុក(SUISSE)។
ការធ្វើតេស្តTEFដើម្បីហេតុផលអ្វីខ្លះ?
តេស្តTEFបែងចែកជាម៉ូឌូល។ មានតេស្តTEFបួនប្រភេទទៅតាមគោលបំណងនិងបែបបទរដ្ឋបាលដែលអ្នកត្រូវការ។ សូមចុះឈ្មោះប្រលង តេស្តTEFប្រភេទណាដែលអ្នកត្រូវការ,ប្រភេទតTEFនីមួយៗមានវិញ្ញាសារផ្សេងៗដោយឡែកៗពីគ្នា៖
សមត្ថភាព ស្តាប់ |
សមត្ថភាព អាន |
សមត្ថភាព និយាយ |
សមត្ថភាព សរសេរ |
ពាក្យ រចនាសម្ព័ន្ធ ឃ្លា | គោលបំណង | |
TEF Intégration, Résidence, Nationalité |
x | x | x | x |
|
|
TEF Canada immigration | x | x | x | x |
សម្រាប់ធ្វើអន្តោប្រវេសន៍ទៅកាណាដា |
|
TEF Canada citoyenneté | x | x |
ដើម្បីទទួលសញ្ជាតិកាណាដា |
|||
TEF Québec | x | តាមជម្រើស | x | តាមជម្រើស |
ដើម្បីទទួលសញ្ជាតិកាណាដា |
|
TEF ប្រើការផ្សេង | x | x | x | x | x |
សម្រាប់ទៅចូលរៀននៅគ្រឹះស្ថានសិក្សា / |
ព័ត៌មានសំខាន់
ទីកន្លែង : មជ្ឈមណ្ឌលភាសារបស់វិទ្យាស្ថានបារាំង
តម្លៃ : 50 ដុល្លារ ក្នុង១វិញ្ញាសារ
ការចុះឈ្មោះ: សូមទាក់ទងលេខាធិការតាមរយៈអ៊ីមែល certifications@ifcambodge.com
ព័ត៌មានពេញលេញអំពីការប្រលងនិងការត្រៀមលក្ខណៈផ្សេងៗ សូមចូលទៅ គេហទំព័រ
Français des Affaires ។
តើគួរធ្វើដូចម្តេចខ្លះដើម្បីប្រលងTEF ជាប់?
- អនុវត្តតាមការណែនាំផ្សេងនៅលើគេហទំព័រ TEF ដើម្បីដឹងពីរបៀបប្រលង
- សិក្សាពីគ្រោះឯកសារ les outils de préparation នៃវិញ្ញាសារនីមួយៗ.
- មើលការផ្សាយឡើងវិញអំពីសិក្ខាសាលាស្តីពីការត្រៀមប្រលង TEF.