កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រការប្រលងក្រៅប្រព័ន្ធ

ការប្រលងក្រៅប្រព័ន្ធ  

ការរៀបចំការប្រលងក្រៅប្រព័ន្ធថ្នាក់សាកលវិទ្យាល័យ ជាដំណោះស្រាយជាក់ស្តែង សម្រាប់និស្សិតអន្តរជាតិស្ថិតស្នាក់នៅបរទេស  ដោយអនុញ្ញាតឲ្យពួកសម្រុះសម្រួល រវាងការសិក្សានិងជីវិតឯកជន ដោយធានាបាននូវសុចរិតភាពក្នុងការសិក្សា។

ក្នុងនាមជាមណ្ឌលប្រលងនៅបរទេស វិទ្យាស្ថានបារាំងនៅកម្ពុជា ក៏អាចផ្តល់និងរៀបចំការប្រលង កម្រិតសកលវិទ្យាល័យ ជូនដល់និស្សិតអន្តរជាតិ ដែលមិនចង់ត្រលប់ទៅប្រទេសដើមវិញ។

វិទ្យាស្ថានបារាំងនៅកម្ពុជាIFC ធានាសុវត្ថិភាពនិងសុចរិតភាពក្នុងពេលប្រលងដោយគោរពតាម លក្ខខណ្ឌតម្រូវនៃសាកលវិទ្យាល័យដែលលោកអ្នកកំពុងសិក្សាពីចំងាយ។ វិទ្យាស្ថានបារាំងនៅកម្ពុជាIFCសន្យាសម្របសម្រួលតាមភាពខុសគ្នានៃពេលវេលាតាមតំបន់ និងប្រតិទិននៃសាកលវិទ្យាល័យ។ 

វិទ្យាស្ថានបារាំងទទួលខិសត្រូវលើទីតាំង ឧបការណ៍សម្ភារៈ រួមទាំងការទទួលនិស្សិត ដំណើរការប្រលង ការចែកនិងប្រមូលកន្លឹកកិច្ចការប្រលងនិងការបញ្ជូនឯកសារប្រលងទាំងអស់ទៅកានសាកលវិទ្យាល័យសាមីវិញដើម្បីកែ។.


គុណសម្បត្តិ

  • ភាពបត់បែន : និស្សិតអាចប្រលងបានដោយមិនអាក់ខានកម្មភាពវិជ្ជាជីវៈឬធុរៈផ្ទាល់ខ្លួន។
  • ភាពងាយស្រួល : អនុញ្ញាតឲ្យនិស្សិតដែលស្នាក់នៅតំបន់ដាច់ស្រយ៉ាលអាចប្រលងបានដោយមិនបាច់ ធ្វើដំណើរវែងឆ្ងាយ។
  • សកលភាវូបនីយកម្ម : ជួយសម្រួលនិស្សិតទៅសិក្សានៅបរទេសបាន។

ទាហរណ៍ខ្លះៗអំពីលក្ខខណ្ឌ

  • និស្សិតស្នាក់នៅបរទេស : និស្សិតដែលចុះឈ្មោះក្នុងកម្មវិធីសិក្សាពីចម្ងាយហើយដែលកំពុងរស់នៅកម្ពុជាអាចស្នើសុំ  ប្រលងទាំងវិញ្ញាសារផ្ទាល់មាត់និងវិញ្ញាសារសរសេរនៅIFCបាន។
  • កម្មវិធីទ្វេសញ្ញាប័ត្រ : និស្សិតដែលចុះឈ្មោះក្នុងកម្មវិធីទ្វេសញ្ញាប័ត្ររវាងសាកលវិទ្យាល័យពីរនៅពីរប្រទេសផ្សេងគ្នា អាចស្នើសុំប្រលងនៅខាងប្រទេសដៃគូណាមួយក៏បាន។
  • កម្មវិធីផ្លាស់ប្តូរនិស្សិត : និស្សិតដែលចុះឈ្មោះក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតទៅវិញទៅមកដូចជាអាចស្នើសុំប្រលងនៅ ប្រទេសដែលខ្លួនស្នាក់បណ្តោះអាសន្ន។

នីតិវិធី៣ជំហាន

. ធ្វើកិច្ចព្រមព្រៀងដៃគូ

សូមទាក់ទងក្រុមការងារផ្នែកប្រលងរបស់វិទ្យាស្ថានឲ្យបានលឿនតាមដែលអាចធ្វើបានដើម្បីបង្ហាញពីការស្នើសុំ។  វិទ្យាស្ថាននឹងទាក់ទងសាកលវិទ្យាល័យដៃគូដើម្បីចុះកិច្ចព្រមព្រៀងដៃគូនិងកំណត់បែបបទរៀបចំការប្រលង។

. សម្របសម្រួលសម័យប្រលង

ក្រុមការងាររដ្ឋបានរបស់សាកលវិទ្យាល័យនិងរបស់វិទ្យាស្ថានសហការគ្នាដើម្បីធានាថាការប្រលងប្រព្រឹត្តទៅដោយសុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ។

៣. រៀបចំវិញ្ញាសារ

នៅថ្ងៃប្រលង អនុរក្សត្រួតពិនិត្យដំណើរការប្រលងមិនឱ្យមានការបន្លំគ្រប់ទម្រង់។ ក្នុងករណីវិញ្ញាសារសរសេរ សន្លឹកច្ចការនឹងត្រូវបានស្គែនរួចផ្ញើតាមអ៊ីមែលត្រឡប់ទៅសាកលវិទ្យាល័យវិញភ្លាមៗ បន្ទាប់ពីប្រលង។ ចំណែកលទ្ធផល ខាងសាកលវិទ្យាល័យទាក់ទងទៅនិស្សិតផ្ទាល់ វិទ្យាស្ថានមិនទទួលរាបរងកិច្ចការនេះឡើយ។


តម្លៃ ៖
 វិទ្យាស្ថានរក្សាសិទ្ធិគិតថ្លៃប្រលងនិងសេវារដ្ឋបាលទៅតាមចំនួនម៉ោងដែលបានប្រលង។ ឯកសារតម្លៃអាចនឹងត្រូវបានផ្តល់ជូន ប្រសិនបើស្នើសុំ។ សូមទាក់ទងខាងក្រុមការងារផ្នែកប្រលង រាលើការស្នើសុំ certifications@ifcambodge.com