កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រការប្រឡងDFP

DFP (Diplôme de Français Professionnel)

គឺជាសញ្ញាប័ត្រមួយដែលផ្តលសុពលភាពលើចំណេះដឹងភាសាបារាំងរបស់លោកអ្នកក្នុងវិស័យជំនាញវិជ្ជាជីវៈ

ទទួលស្គាល់ដោយក្រសួងមហាផ្ទៃបារាំង សញ្ញាប័ត្រDFP នេះបង្កើតឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង(CCIP) សម្រាប់ផ្តល់សុពលភាពលើចំណេះដឹងភាសាបារាំងរបស់លោកអ្នកក្នុងវិស័យជំនាញវិជ្ជាជីវៈ ដូចជា ទំនាក់ទំនងអន្តរជាតិ, វិស័យសុខាភិបាល, ទេសចរណ៍ បដិសណ្ឋារកិច្ច-ភោជនិយដ្ឋាន ឬ វិស័យពាណិជ្ជកម្ម, មានពីកម្រិត A1 ដល់ C1 ទៅតាមផ្មែកនីមួយ។

កម្រិតសញ្ញាបត្រទទួលបានមានសុពលភាពអស់មួយជីវិត និងតំណាងឱ្យគុណវុឌ្ឍិនៅលើប្រវត្តរូបរបស់លោកអ្នក ផ្តល់ភាពងាយស្រួល ទទួលបានប៉ុស្តិ៍ស្រមតាមជំនាញវិជ្ជាជិវៈ ក្នុងវិស័យឯកទេសផ្សេងៗ។

សម្រាប់នរណា?

តើមានវិញ្ញាសារចាំបាច់អ្វីខ្លះ?

វិញ្ញាសារប្រលងតាមអនឡាញផងនិង​ផ្ទាល់មាត់ផង។

វិញ្ញាសារចែកជា២ផ្នែក៖ :

1- ស្វែងយល់ និង វិភាគព័ត៌មាន (ចន្លោះពី 45​នាទី ដល់ 2ម៉ ទៅតាមកម្រិត)

  • វិភាគអត្ថបទព័ត៌មាន
  • វិភាគព័ត៌មានជាសំលេង
  • ប្រតិកម្មតបជាលាយលក្ខណ៍អក្សរ

2- អន្តរកម្មផ្ទាល់មាត់ (ចន្លោះពី 5 ទៅ 15 នាទី ទៅតាមកម្រិត ហើយក៏មានពេលត្រៀមផងដែរ)

  • ស្ថិតក្នុងស្ថានភាពពីរជាមួយរនឹងមានសកម្មភាពពីរ

ព័ត៌មានសំខាន់

ទីកន្លែង : មជ្ឈមណ្ឌលភាសារបស់វិទ្យាស្ថានបារាំង
តម្លៃ : 95 ដុល្លារ
(A1 និង A2) ឬ 145 ដុល្លារ (B1 ដល់ C1)
ការចុះឈ្មោះ:
សូមទាក់ទងលេខាធិការតាមរយៈអ៊ីមែល certifications@ifcambodge.com

ព័ត៌មានពេញលេញអំពីការប្រលងនិងការត្រៀមលក្ខណៈផ្សេងៗ សូមចូលទៅ គេហទំព័រ Français des Affaires website ។