ទំព័រដើម › ថ្នាក់ភាសាបារាំង › ការប្រឡង និងវិញ្ញាបនប័ត្រ › ការប្រឡងDELF
DELF-DALF ទូទៅ (សញ្ញាប័ត្រភាសាបារាំង)
ដើម្បីបញ្ជាក់កម្រិតភាសាបារាំង ពីកម្រិតA1ដល់C2 !
ដើម្បីផ្តល់សុពលភាពជាផ្លូវការ សូមចុះឈ្មោះប្រលងសញ្ញាប័ត្រDELF ឬញ្ញាប័ត្រកម្រិតខ្ពស់ DALF ដែលជាសញ្ញាប័ត្រភាសាបរទេសផ្លូវការ តែមួយគត់ ផ្តល់ដោយក្រសួងអប់រំជាតិបារាំង។
ការចុះឈ្មោះសម្រាប់សម័យប្រលងខែកុម្ភៈ២០២៥បានបើកហើយ! សូមជ្រើសរើសសញ្ញាប័ត្ររបស់លោកអ្នក ដូចខាងក្រោមៈ
សញ្ញាប័ត្រនេះបញ្ជាក់ពីសមត្ថភាពភាសាបារាំងដើម្បីប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ការសិក្សានៅវិទ្យាល័យ សកលវិទ្យាល័យឬដើម្បីអាជីពការងារ។
វាត្រូវបានទទួលស្គាល់ជាអន្តរជាតិនិងមានសុពលភាពអស់មួយជីវិត អាចចុះឈ្មោះប្រលងបាន រាល់ៗឆ្នាំ មានបេក្ខជនច្រើនជាង៤៨០ ០០០នៅទូទាំង១៧៥ប្រទេស ។
ស្របតាមស្តង់ដារួមនៃភាសា នៅអ៊ឺរ៉ុប CECRL សញ្ញាប័ត្រនេះមាន៦កម្រិតឯករាជ្យពីគ្នា៖ A1, A2, B1, B2, C1 និង C2។
ភ្នំពេញ
ការចុះឈ្មោះសម្រាប់មណ្ឌលប្រលង បាត់ដំបង និង សៀមរាប ប្រព្រិត្តទៅនៅនឹងកន្លែងផ្ទាល់ៈ
· IF បាត់ដំបង : battambang@ifcambodge.com
· AF សៀមរាប : direction.afsr@gmail.com
រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤
ការផ្តល់ពិន្ទុ ៖
- វិញ្ញាសានីមួយៗមាន 25ពិន្ទុរដើម្បីប្រលងជាប់ត្រូវមាន
- មធ្យមភាគយ៉ាងតិច 50/100ហើយវិញ្ញាសារនីមួយៗត្រូវមានពិន្ទុរទៀបបំផុត5/25
សំខាន់ !! ក្នងករណីវិញ្ញាសារណាមួយ បេក្ខជនទទួលបានពិន្ទុក្រោម5/25 ត្រូវធ្លាក់ជាស្វ័យប្រវត្តិ។
តើសមត្ថភាពណាខ្លះដែលត្រូវរំពឹង ដើម្បីប្រលងDELF-DALFជាប់?
សម្រាប់ខ្លឹមសារបន្ថែមអំពីការប្រលង សូមចូលមើលគេហទំព័រ France
Education International។
ព័ត៌មានសំខាន់ៗឆ្នាំ 2025
តម្លៃ និងកាលបរិច្ឆេទប្រលងនៅវិទ្យាស្ថានបារាំង ៖
តម្លៃក្នុងឆ្នាំ 2025 ៖
កាលបរិច្ឆេទប្រលង ឆ្នាំ 2025 ៖
|
បញ្ជាក់ ! តម្លៃបន្ថែម5ដុល្លារនឹងអនុវត្តចំពោះរាល់ការចុះយឺតយ៉ាវ។
ចេញលទ្ធផលពីរសប្តាហ៍ក្រោយការប្រលង។
មើលលទ្ធផលនៃវគ្គ
DELF/DALF នៃខែកញ្ញា ឆ្នាំ 2024 >>
តើគួរធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យក្នុងការប្រលងDELF-DALF ទូទៅ ?
- បានរៀនថ្នាក់ភាសាបារាំងមានន័យស្មើនឹងការត្រៀមដ៏ល្អគ្រប់ប្រភេទវិញ្ញាសារទាំងអស់។
-
ចុះឈ្មោះថ្នាក់ "Ma Prépa DELF" មានពីកម្រិតA2 ដល់ B2 សម្រាប់ DELF ទូទៅ។ ព័ត៌មានបន្ថែម >>
-
ចូលរៀនថ្នាក់ពិសេស និង
ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
-
សិក្សាស្រាវជាវឯកសារត្រៀមប្រលងDELF-DALF នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន :
ឥតគិតថ្លៃសម្រាប់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថាន។
- ចូលអានគេហទំព័រផ្លូវការរសបស់ស្ថាប័នDELF-DALF: France Éducation International។
- ស្រាវជ្រាវប្រភពឯកសារអនឡាញផ្សេងៗ : TV5 Monde ; Radio France Internationale
ព័ត៌មានបន្ថែម សូមទាក់ទងcertifications@ifcambodge.com