កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រDelf Prim

DELF កុមារ

សញ្ញាប័ត្រភាសាបារាំងដំបូងសម្រាប់កុមារ ពីអាយុ ៧ដល់១១ឆ្នាំ!

ជាឱកាសដើម្បីបង្ហាញកុមារនូវសមត្ថភាពភាសាបារាំងនិងជារង្វាន់​សម្រាប់ការងាររបស់ពួកគេ លើសពីនេះទៀត គឺជួយអភិវឌ្ឍ លើកទឹកចិត្តនិងធានាឱ្យពួកគេចង់បន្តការសិក្សា។ សញ្ញាប័ត្រនេះមានតម្លៃអស់មួយជីវិត សញ្ញាប័ត្រដំបូងA1.1, A1 A2 នេះអមដំណ់ើរកុមារកំឡុងដំណើរការសិក្សា ហើយក៏ត្រូវបានទទួលស្គាល់ដោយអនាគតគ្រឹះស្ថានសិក្សានិងសកលវិទ្យាល័យជាច្រើន។ 

ការប្រលងដំណើរការយ៉ាងដូចម្តេច?

កូនលោកអ្នកអង្គុយប្រលងប្រកបដោយទំនុកចិត្ត។ វិញ្ញាសារប្រលងDELF Prim គឺផ្អែកលើមូលដ្ឋាន វាយតម្លៃជាវិជ្ជមាន ការគាំពារផ្នែកភាសាអ្នកជំនាញគំនូរសៀវភៅពិសេសសម្រាប់ កុមារ។ ប្រធានបទវិញ្ញាសារប្រលងមានពាក់ព័ន្ធនឹងបរិបទសាមញ្ញ ដូចជា គ្រួសារ សាលារៀន ឬ ការកម្សាន្តជាដើម។




រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤


សមត្ថភាព អាន សមត្ថភាព សរសេរ សមត្ថភាព ស្ដាប់ សមត្ថភាព និយាយ ការផ្តល់ពិន្ទុ
DELF A1.1

15 នាទី

15 នាទី

15 នាទី

15 នាទី

(មិនមានត្រៀមឡើយ)
វិញ្ញាសានីមួយៗមាន 25ពិន្ទុរដើម្បីប្រលងជាប់ត្រូវមានមធ្យមភាគយ៉ាងតិច 50/100ហើយវិញ្ញាសារនីមួយៗត្រូវមានពិន្ទុរទៀបបំផុត5/25
DELF A1

30 នាទី

30 នាទី

20 នាទី

5 ទៅ 7 នាទី

(មិនមានត្រៀមឡើយ)
DELF A2

30 នាទី

45 នាទី

25 នាទី

6 ទៅ 8 នាទី

(មិនមានត្រៀមឡើយ)


សំខាន់ !! ក្នងករណីវិញ្ញាសារណាមួយ បេក្ខជនទទួលបានពិន្ទុរក្រោម5/25 ត្រូវធ្លាក់ជាស្វ័យប្រវត្តិ។

តើសមត្ថភាពណាខ្លះដែលត្រូវរំពឹង ដើម្បីប្រលងDELF​ Prim ជាប់?

សម្រាប់ខ្លឹមសារបន្ថែមអំពីការប្រលង សូមចូលមើលគេហទំព័រ France Education International.


ព័ត៌មានសំខាន់ៗឆ្នាំ២០២៤

តម្លៃ និង​កាលបរិច្ឆេទប្រលងនៅវិទ្យាស្ថានបារាំងៈ


DELF Prim A1.1 & A1 DELF Prim A2
តម្លៃ 39 ដុល្លា 49 ដុល្លា
កាលបរិច្ឆេទ ប្រលង 2024
23 ឧសភា
ចុះឈ្មោះ  : ពី25មេសា ដល់ 2​ឧសភា
មណ្ឌលប្រលង : នៅវិទ្យាល័យ René Descartes​(LFRD)
1 មិថុនា
ចុះឈ្មោះ : 15មេសាដល់  26មេសា
មណ្ឌលប្រលង  : នៅសាលា Ecole Française Internationale (FEI)



បញ្ជាក់ !
តម្លៃបន្ថែម5ដុល្លារនឹងអនុវត្តចំពោះរាល់ការចុះយឺតយ៉ាវ។
ចេញលទ្ធផលពីរសប្តាហ៍ក្រោយការប្រលង



តើគួរធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យក្នុងការប្រលងDELF Prim?

  • បានរៀនថ្នាក់ភាសាបារាំងមានន័យស្មើនឹងការត្រៀមដ៏ល្អគ្រប់ប្រភេទវិញ្ញាសារDELF Prim ទាំងអស់។
  • ចូលរៀនថ្នាក់ពិសេស និង ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
  • សិក្សាស្រាវជាវឯកសារត្រៀមប្រលងDELFយុវវ័យ នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន : ឥតគិតថ្លៃសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថាន។
  • ចូលអានគេហទំព័រផ្លូវការរសបស់ស្ថាប័នDELFយុវវ័យ France Éducation International


ព័ត៌មានបន្ថែម សូមទាក់ទង certifications@ifcambodge.com