កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមថ្នាក់ភាសាបារាំងការប្រឡង និងវិញ្ញាបនប័ត្រការប្រឡងDELFJunior

DELF យុវវ័យ

សម្រាប់យុវជន អាយុពី ១២​ដល់១៧ឆ្នាំ! ចាប់ពីកម្រិត A1 ដល់ B2!


កូនលោកអ្នកក្នុងវ័យជំទង់ដែលរៀននៅអនុ/វិទ្យាល័យ សញ្ញាប័ត្រDELFយុវវ័យ ផ្តល់សុពលភាពកម្រិតភាសាបារាំង និងធានានូវភាពជោគជ័យលើគម្រោងសិក្សាអនាគត របស់គាត់។

ការចុះឈ្មោះសម្រាប់សម័យប្រលងខែកុម្ភៈ២០២៥បានបើកហើយ! សូមជ្រើសរើសសញ្ញាប័ត្ររបស់លោកអ្នក ដូចខាងក្រោមៈ

មានតម្លៃដូចគ្នានឹងDELFទូទៅផងដែរ សញ្ញាប័ត្រDELFយុវវ័យ មានសុពលភាពពេញមួយជីវិត និងត្រូវបានទទួលស្គាល់ដោយសកលវិទ្យាល័យប្រើប្រាស់ភាសាបារាំងនៅទូទាំងពិភពលោក។ ជាឱកាសមួយដែលកូនៗលោកអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ និងអាចជំរុញឱ្យ ពួកគេបន្តការសិក្សា។

ខ្លឹមសារវិញ្ញាសារគឺសមស្របនឹងជីវិតយុវវ័យ ហើយក៏ពាក់ព័ន្ធតែនឹងផលប្រយោជន៏របស់យុវជន។ ប្រធានបទទាំងអស់និយាយអំពីបរិបទគ្រួសារ មិត្តភក្តិ ការកម្សាន្ត សាលារៀនជាដើម។

ភ្នំពេញ
DELF A1 J DELF A1 J    DELF A2 J DELF A2 J

DELF B1 J DELF B1 J    DELF B2 J DELF B2 J


ការចុះឈ្មោះសម្រាប់មណ្ឌលប្រលង បាត់ដំបង​ និង សៀមរាប ប្រព្រិត្តទៅនៅនឹងកន្លែងផ្ទាល់ៈ

· IF បាត់ដំបង​ : battambang@ifcambodge.com
· AF សៀមរាប : direction.afsr@gmail.com


រយៈពេលប្រលងនៃវិញ្ញាសារចាំបាច់ទាំង៤


សមត្ថភាព អាន សមត្ថភាព សរសេរ សមត្ថភាព ស្ដាប់ សមត្ថភាព និយាយ ការផ្តល់ពិន្ទុ
DELF A1 30 នាទី 30 នាទី 20 នាទី 5 ទៅ 7 នាទី (ត្រៀម 10នាទី) វិញ្ញាសានីមួយៗមាន 25ពិន្ទុរដើម្បីប្រលងជាប់ត្រូវមានមធ្យមភាគយ៉ាងតិច 50/100ហើយវិញ្ញាសារនីមួយៗត្រូវមានពិន្ទុរទៀបបំផុត5/25
DELF A2 30 នាទី 45 នាទី 25 នាទី 6 ទៅ 8 នាទី (ត្រៀម 10នាទី)
DELF B1 45 នាទី 45 នាទី 25 នាទី 15 នាទី (ត្រៀម 10នាទី)
DELF B2 1 ម៉ 1 ម៉ 30 នាទី

20 នាទី (ត្រៀម30 នាទី)


សំខាន់ !! ក្នងករណីវិញ្ញាសារណាមួយ បេក្ខជនទទួលបានពិន្ទុរក្រោម5/25 ត្រូវធ្លាក់ជាស្វ័យប្រវត្តិ។

តើសមត្ថភាពណាខ្លះដែលត្រូវរំពឹង ដើម្បីប្រលងDELF​យុវវ័យជាប់?
សម្រាប់ខ្លឹមសារបន្ថែមអំពីការប្រលង សូមចូលមើលគេហទំព័រ France Education International.


ព័ត៌មានសំខាន់ៗឆ្នាំ២០២៤

តម្លៃ និង​កាលបរិច្ឆេទប្រលងនៅវិទ្យាស្ថានបារាំងៈ


DELF Junior A1 DELF Junior A2 DELF Junior B1 DELF Junior B2
តម្លៃ 40 ដុល្លារ 50 ដុល្លារ 60 ដុល្លារ 70 ដុល្លារ
កាលបរិច្ឆេទប្រលង ក្នុងឆ្នាំ២០២៥
  1. ថ្ងៃច័ន្ទ ទី 17 ដល់ ថ្ងៃសៅរ៍ ទី 22 ខែកុម្ភៈ (ចុះឈ្មោះ ៖ ពី 06 - 18 មករា)
  2. ថ្ងៃច័ន្ទ ទី 02 ដល់ ថ្ងៃសៅរ៍ ទី 07 ខែមិថុនា (ចុះឈ្មោះ ៖ 21 មេសា - 03 ឧសភា)
  3. ថ្ងៃច័ន្ទ ទី 08 ដល់ ថ្ងៃសៅរ៍ ទី 13 ខែកញ្ញា (ចុះឈ្មោះ ៖ ពី 29 កក្កដា - 09 សីហា)
  4. ថ្ងៃច័ន្ទ ទី 24 ដល់ ថ្ងៃសៅរ៍ ទី 29 ខែវិច្ឆិកា(ចុះឈ្មោះ ៖ ពី 13 - 25 តុលា)


បញ្ជាក់ ! តម្លៃបន្ថែម5ដុល្លារនឹងអនុវត្តចំពោះរាល់ការចុះយឺតយ៉ាវ។
ចេញលទ្ធផលពីរសប្តាហ៍ក្រោយការប្រលង



តើគួរធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យក្នុងការប្រលងDELF យុវវ័យ?

  • បានរៀនថ្នាក់ភាសាបារាំងមានន័យស្មើនឹងការត្រៀមដ៏ល្អគ្រប់ប្រភេទវិញ្ញាសារDELFយុវវ័យទាំងអស់។
  • ចុះឈ្មោះថ្នាក់ "Ma Prépa DELF" មានពីកម្រិតB1 និង B2 សម្រាប់ DELFយុវវ័យ. ព័ត៌មានបន្ថែម  >>
  • ចូលរៀនថ្នាក់ពិសេស និង ស្នើសុំត្រៀមប្រលងជាលក្ខណៈឯកជន។
  • សិក្សាស្រាវជាវឯកសារត្រៀមប្រលងDELFយុវវ័យ នៅបណ្ណាល័យMédiathèqueរបស់វិទ្យាស្ថាន : ឥតគិតថ្លៃសម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាស្ថាន។
  • ចូលអានគេហទំព័រផ្លូវការរសបស់ស្ថាប័នDELFយុវវ័យ: France Éducation International
  • ស្រាវជ្រាវប្រភពឯកសារអនឡាញផ្សេងៗ : TV5 Monde ; Radio France Internationale


ព័ត៌មានបន្ថែម សូមទាក់ទង certifications@ifcambodge.com