កន្រក់របស់ខ្ញុំ ភ្ជាប់ចូល

ទំព័រដើមសកម្មភាពវប្បធម៌តើមានអ្វីថ្មីភាពយន្តTenement

អ្នកស្នងអគារ ដែលជារឿងរ៉ាវដ៏ព្រឺព្រួចថ្មីមួយរបស់អ្នកដឹកនាំខ្មែរ

អ្នកស្នងអគារ, ដឹកនាំដោយ នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកនាង ជា សុខយូ (២០២៤)

ទម្រង់ដើម (ខ្មែរ អង់គ្លេស និងជប៉ុន), បកប្រែជាភាសាបារាំង
អាយុ១៦ឆ្នាំឡើងទៅ
៨៨ នាទី

ក្រោយការស្លាប់របស់ម្ដាយសូរិយា វិចិត្រករកម្ពុជាផ្នែកប្រលោមលោកម៉ាំងហ្កា ម្នាក់នេះ បានសម្រេចចិត្តធ្វើដំណើរពីប្រទេសជប៉ុនមកកម្ពុជាជាមួយមិត្តប្រុសរបស់នាង។ ព្រហ្មលិខិតបានកំណត់ឱ្យនាងមកជួបសាច់ញាតិដែលនាងនឹកស្មានមិនដល់ នៅក្នុងអគារមួយ ព្រោះតែដើម្បីស្វែងរកការពិតដែលម្ដាយរបស់នាងព្យាយាមរំដោះខ្លួនចេញ តែវត្តមានរបស់នាងដាស់វិញ្ញាណបិសាចនៅក្នុងអគារនោះ។ អ្នករស់នៅអគារនោះបានរៀបចំគ្រឿងសក្ការៈបូជា ស្វាគមន៍ទាយាទថ្មីនិងរំងាប់កម្លាំងធាតុងងឹត ដើម្បីបញ្ជៀសការស្លាប់រង្គាលម្តងទៀត។


ព័ត៌មានបន្ថែមពី អ្នកស្នងអគារ

រឿង អ្នកស្នងអគារ គឺជារឿងដ៏ដ៏ព្រឺព្រួចតក់ស្លុត ដែលដឹកនាំដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកនាង ជា សុខយូ។ ខ្សែភាពយន្តនេះត្រូវបានថតនៅក្នុងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ - ទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ កាលពីខែមករា ឆ្នាំ២០២៤ ក៏ដូចជានៅក្នុងមហោស្រព ភាពយន្តជុំវិញពិភពលោកកន្លងមក រួមមាន៖ ទីក្រុងអូសាកា ប្រទេសជប៉ុន ទីក្រុងម៉ាឡេស៊ី កូឡាឡាំពួ ទីក្រុងភឺស ប្រទេសអូស្រ្ដាលី ទីក្រុងភូឆន់ ប្រទេសកូរ៉៉េ ទីក្រុងស៊ីតហ្គេស ប្រទេសអេស្បាញ ទីក្រុងលីស្បោន ប្រទេសព័រទុយកាល់ និងទីក្រុងឡងប៊ិច ប្រទេសអាមេរិក។ ហើយភាពយន្តមួយនេះ ក៏បានឈ្នះពានរង្វាន់ ការរចនាផលិតកម្មល្អបំផុត (BEST PRODUCTION DESIGN) នៅឯមហោស្រពភាពយន្តហូជីមិញផងដែរ។

ការចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 14 ខែវិច្ឆិកា នឹងធ្វើឱ្យវាក្លាយជាភាពយន្តកម្ពុជាដំបូងបំផុតដែលមានចាក់បច្ចេកទេសសំឡេង Dolby Atmos។ ការយកចិត្តទុកដាក់ជាពិសេសលើសំឡេងនៃខ្សែភាពយន្តដើម្បីបង្កើតបរិយាកាសដ៏សម្បូរបែបគ្រប់រសជាតិ និងលើកកំពស់វិស័យភាពយន្តខ្មែរទៅកាន់មូលដ្ឋានថ្មីបានមួយកម្រិតបន្ថែមទៀត។ យើងសង្ឃឹមថានឹងនាំយកភាពយន្តបែបភ័យរន្ធត់ ដែលកំពុងតែពេញនិយមនៅប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅកាន់ទឹកដីថ្មីៗ ក្រុមការងារផលិតកម្ម អ្នកស្នងអគារ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំណាក់ទស្សនិកជនអន្តរជាតិ ហើយយើងក៏សង្ឃឹមថានឹងទទួលបានលទ្ធផលដូចគ្នាពីសំណាក់ទស្សនិកជនក្នុងស្រុក។

រោងកុនវិទ្យាស្ថានបារាំង
៣ ដុល្លារ ក្នុងម្នាក់



ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា
ម៉ោង ៦:៣០ល្ងាច
  ជាវសំបុត្រអនឡាញ  ជាវសំបុត្រអនឡាញ  

ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា
ម៉ោង ៤រសៀល  ជាវសំបុត្រអនឡាញ  ជាវសំបុត្រអនឡាញ  

ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា
ម៉ោង ៦:៣០ល្ងាច ជាវសំបុត្រអនឡាញ  ជាវសំបុត្រអនឡាញ