ជំនួបអ្នកអាន និងអ្នកសរសេរ // ក្រោមប្រធានបទ «ការវិវត្តខ្លួនក្លាយជាអ្នកសរសេរ» ជាមួយ សំណេរ
ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ចាប់ពីម៉ោង ១:៣០រសៀល ដល់ម៉ោង ៤ល្ងាច
ចូលរួមឥតគិតថ្លៃ // សម្រាប់មនុស្សពេញវ័យ
ជំនួបអ្នកអាន និងអ្នកសរសេរ// ក្រោមប្រធានបទ «ការវិវត្តខ្លួនក្លាយជាអ្នកសរសេរ» ជាមួយ សំណេរ
អ្វីទៅជាការជំរុញឲ្យអ្នកនិពន្ធសរសេរសៀវភៅប្រលោមលោក ពិសេសរឿងប្រលោមលោកបែបរន្ធត់ ? វិទ្យាស្ថានបារំាង សហការជាមួយ “សំណេរ”
យើងនឹងជួបពិភាក្សាលើប្រធាននេះជាមួយអ្នកនិពន្ធមកពី សំណេរ ផ្ទាល់ នៅក្នុងបណ្ណាល័យនៃវិទ្យាស្ថានបារាំង។ ជួបជាមួយពួកគាត់ដើម្បីស្វែងយល់អំពីដំណើរការ
ក៏ដូចជាដំបូន្មានល្អៗ ជុំវិញការសរសេរតែងនិពន្ធប្រលោមលោកភាពយន្តបែបរន្ធត់។សំណេរជាសហគមន៍ដ៏សម្បូរបែបមួយ ដែលរួមមានអ្នកសរសេរ អ្នកផលិតសៀវភៅ
អ្នកបោះពុម្ពផ្សាយ អ្នកផលិតមាតិកា អ្នកច្នៃក្របសៀវភៅ សិល្បករ និងអ្នកចែកចាយសៀវភៅ។
គោលបំណងនៃសហគមន៍នេះ ដើម្បីបង្កើនទម្លាប់នៃការអាន ឱ្យកើនឡើងវិញ លើកស្ទួយវប្បធម៌ អក្សរសាស្រ្តខ្មែរ ផ្សព្វផ្សាយទីកន្លែង ចែករំលែករឿងរ៉ាវ
តាមរយៈការតាក់តែង ស្រាវជ្រាវ និងគំនិតច្នៃប្រឌិត ដែលពួកយើងមានរួមគ្នា។សូមកុំភ្លេច ចូលរួមទាំងអស់គ្នា !
ការចូលរួមដោយសេរី !
សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/somnae.kh