Mon panier Connexion

Conférence | La grotte de Laang Spean // ជំនួបកិច្ចពិភាក្សា | ស្ថានីយល្អាងស្ពាន

-
Institut français du Cambodge


Cinéma de l'Institut // រោងភាពយន្ត
Jeudi 24 avril à 18h30 //
ព្រហស្បតិ៍ ២៤ មេសា ពី ៦កន្លះ ដល់ ៨ យប់
Conférence en français  traduite en khmer // ជាភាសាបារាំង បកប្រែជាភាសាខ្មែរ
Entrée libre // ឥតគិតថ្លៃ 


L'histoire de la préhistoire du Cambodge à travers les fouilles de la grotte de Laang Spean depuis les années 1960

Avec le Professeur Hubert Forestier, Muséum National d'Histoire Naturelle

La grotte de Laang Spean ou « grotte des ponts » (Province de Battambang) est un site préhistorique majeur pour le Cambodge et pour la préhistoire du Sud-Est asiatique qui fut découvert et fouillé entre 1965 et 1970 par deux archéologues français Roland et Cécile Mourer (Musée d’Histoire naturelle & CNRS-Univ., Lyon).

Après 45 ans d’arrêt de recherches, la Mission Préhistorique Franco Cambodgienne (MPFC) dirigée par Hubert Forestier (MNHN) et Heng Sophady (URBA-MCFA), a rouvert des fouilles en 2009 grâce au soutien du Ministère de la Culture du Cambodge/URBA de Phnom Penh, du MEAE, du SCAC de l’Ambassade de France au Cambodge, du CNRS et du MNHN. Cette cavité exceptionnelle de plus de 1000m 2 de surface au sol nichée au sommet du massif calcaire « Phnom Teak Trang », offre tous les atouts archéo-stratigraphiques d’un grand site pour retracer dans la diachronie (13 mètres de profondeur), les étapes chrono-culturelles du peuplement préhistorique : les traces de peuplement ancien (71 000 BP), les derniers chasseurs-cueilleurs du Paléolithique dits Hoabinhiens (12 000 et 5 000 cal B.C) jusqu’aux premiers paysans néolithiques de la plaine de Battambang (1 500 cal. BC).

Cette conférence a pour but de replacer l’histoire des fouilles à Laang Spean dans l’histoire de la recherche archéologique au Cambodge ; ainsi que d’exposer les principaux résultats récemment obtenus par la MPFC.

---

ប្រវត្តិនៃសម័យបុរេប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តាមរយៈលទ្ធផលកំណាយស្រាវជ្រាវនៅស្ថានីយល្អាងស្ពាន តាំងពីទសវត្សរ៍ឆ្នាំ ៦០
សាស្រ្តាចារ្យ អ៊ូប៊ែរ ហ្វ័ររេទីយ៉េ, សារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ

រូង “ល្អាងស្ពាន” (ខេត្តបាត់ដំបង) គឺជាទីតាំងស្ថានីយបុរេប្រវត្តិសាស្ត្រមួយដ៏សំខាន់ៗសម្រាប់ប្រទេសកម្ពុជា និងសម្រាប់បុរេប្រវត្តិនៃអាស៊ីអាគ្នេយ៍ ដែលត្រូវបានប្រទះឃើញ និងធ្វើកំណាយឃើញ នៅចន្លោះឆ្នាំ ១៩៦៥ និង ១៩៧០ ដោយអ្នកបុរាណវិទូជនជាតិបារាំងពីរនាក់គឺ លោក រ៉ូឡង់ និង លោកស្រីសេស៊ីល ម៉ូរ៉េ (សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ & មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ CNRS-Univ., ទីក្រុង Lyon)។

បន្ទាប់ពីការអាក់ខានការស្រាវជ្រាវអស់រយៈពេល៤៥ឆ្នាំមក បេសកកម្មបុរេប្រវត្តិសាស្ត្របារាំង-កម្ពុជា (MPFC)ដឹកនាំដោយលោក Hubert Forestier (សារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ /MNHN) និងលោក ហេង សុផាឌី (URBA-MCFA) បានបើកការធ្វើកំណាយស្រាវជ្រាវឡើងវិញក្នុងឆ្នាំ ២០០៩ ដោយសារការគាំទ្រពីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈកម្ពុជា/សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញ  ពីក្រសួងការបរទេសបារាំង (MEAE) ពីផ្នែកកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ (SCAC) នៃស្ថានទូតបារាំងនៅកម្ពុជា ពីមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) និង ពីសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ (MNHN)។ រូងភ្នំដ៏ពិសេសនេះ មានផ្ទៃជាង១០០០ ម២ នៅនឹងដីពកលើកំពូលនៃថ្មកំបោរមហាសាល "ភ្នំទាក់ទ្រាំង" ផ្តល់ជូនជាទ្រព្យបុរាណវិទ្យានិងស្រទាប់ដីនៃទីតាំងដ៏ធំមួយ ដើម្បីសិក្សាតាមដាននៅក្នុងការវិវត្ត (ជម្រៅ ១៣ ម៉ែត្រ) ដំណាក់កាល​ កាលប្បវត្តិ-វប្បធម៌នៃការតាំងទីលំនៅរបស់មនុស្សនៅបុរេប្រវត្តិ៖ ដាននៃការតាំងទីលំនៅរបស់មនុស្សបុរាណ (៧១០០០ ឆ្នាំ) ចុងក្រោយជាអ្នកប្រមាញ់-អ្នកប្រមូលផលនៃសម័យយុគថ្មកណ្តាល ដែលគេស្គាល់ថាជាវប្បធម៌ហាវប៊ីនញៀន(១២​០០០ និង ៥០០០ មុនគ.ស.) រហូតដល់ឆ្នាំកសិករដំបូង នៃសម័យយុគថ្មរំលីង នៃវាលទំនាបខេត្តបាត់ដំបង (១.៥០០ មុនគ.ស.)។

សន្និសិទ​នេះ​មាន​គោល​បំណង​ដាក់បញ្ចូល​ប្រវត្តិ​នៃ​ការ​ធ្វើកំណាយស្រាវជ្រាវ​នៅស្នានីយល្អាង​ស្ពាន ​នៅក្នុង​ប្រវត្តិសាស្ត្រនៃការស្រាវជ្រាវបុរាណវិទ្យានៅកម្ពុជា ក៏ដូចជាបង្ហាញលទ្ធផលសំខាន់ៗថ្មីៗនេះ ដែលទទួលបានដោយបេសកកម្មបុរេប្រវត្តិសាស្ត្របារាំង-កម្ពុជា (MPFC)។


Have an Account? Click here to Login

RSVP by 24 Apr 2025 6:00pm

Register

First Name
Last Name
Email Address

Additional Guests

Number Of Additional GuestsUp to 20 allowed.
extra