Paroles d'auteurs ! JeanLouis Tripp // ជំនួបអ្នកនិពន្ធ ៖ JeanLouis Tripp
|
|
- |
|
Institut français du Cambodge |

Mardi 18 mars à 18h30 // ថ្ងៃអង្គារ៍ ទី ១៨ ខែមីនា ម៉ោង ៦កន្លះ ល្ងាច
Conférence en français et en khmer // ជាភាសាបារាំង បកប្រែជាភាសាខ្មែរ
Entrée libre // ឥតគិតថ្លៃ
Dans le cadre des célébrations autour de la Francophonie >>
Paroles d'auteur ! Avec JeanLouis Tripp
Qui est JeanLouis Tripp ?
JeanLouis Tripp commence sa carrière à 19 ans en publiant dans Métal Hurlant. Son premier album, Le Bœuf n’était pas mode, sort en 1978,
suivi par une collaboration avec Futuropolis entre 1982 et 1985. Il réalise les aventures de Jacques Gallard ainsi que plusieurs titres
primés, comme Soviet Zigzag et Zoulou Blues. En 1989, il stoppe les bandes dessinées pour explorer des activités variées telles que la
peinture, la sculpture et les reportages dessinés. Il participe à des expéditions et publie des récits de voyage. Jean-Louis Tripp crée
également des livres pour enfants, des couvertures de romans, et des story-boards pour le cinéma. En 2003, il enseigne la bande dessinée au
Québec et collabore sur la série Magasin Général, qui connaît un grand succès. Ses projets récents incluent des œuvres autobiographiques
sur l'identité et la sexualité, et un ouvrage sur le deuil, qui a reçu plusieurs prix. En 2024, il publie de nouveaux tomes d'une
trilogie avec Aude Mermilliod. Après 21 ans à Montréal, il rentre en France fin 2024.
JeanLouis Tripp est au Cambodge dans le cadre du projet Chakto, visant à dynamiser les industries
culturelles et créatives locales et à encourager les talents cambodgiens émergents dans 4 domaines liés à l'écriture (cinéma, livre,
danse et musique). Il formera 15 cambodgiens sélectionnés pour l'écriture de scénario de bande dessinées dans le cadre d’ateliers
encadrés par le Sipar et Avatar Publishing.
---
ជំនួបអ្នកនិពន្ធ ៖ JeanLouis Tripp
តើ JeanLouis Tripp ជានរណា?
JeanLouis Tripp បានចាប់ផ្តើមអាជីពរបស់គាត់នៅអាយុ ១៩ ឆ្នាំដោយការបោះពុម្ពផ្សាយនៅក្នុង Métal Hurlant ។ អាល់ប៊ុមដំបូងរបស់គាត់គឺ Le Bœuf n'était pas mode ត្រូវបានចេញផ្សាយនៅឆ្នាំ ១៩៧៨ បន្ទាប់មកមានការសហការជាមួយ Futuropolis ចន្លោះឆ្នាំ ១៩៨២ និង ១៩៨៥។ គាត់បានសរសេរ “រឿងផ្សងព្រេងរបស់ Jacques Gallard” ក៏ដូចជាចំណងជើងដែលទទួលបានពានរង្វាន់ជាច្រើនដូចជា “Soviet Zigzag” និង “Zoulou Blues” ។ នៅឆ្នាំ ១៩៨៩ គាត់ឈប់បង្កើតរឿងឆាករូបភាព ដើម្បីស្វែងយល់ពីសកម្មភាពផ្សេងៗ ដូចជាការគូររូប ចម្លាក់ និងសៀវភៅបែបរបាយការណ៍គំនូរ។ គាត់បានចូលរួមក្នុងការបោះពុម្ពផ្សាយសៀវភៅបែបធ្វើដំណើរកំសាន្ត។ JeanLouis Tripp ក៏សរសេរសៀវភៅសម្រាប់កុមារ គម្របសៀវភៅរឿងប្រលោមលោក និងសរសេរឈុតសម្រាប់ខ្សែភាពយន្តផងដែរ។ ក្នុងឆ្នាំ ២០០៣ គាត់បានបង្រៀនសរសេររឿងឆាករូបភាពនៅកេបិច ហើយបានសហការសរសេរស៊េរីសៀវភៅ Magasin Général ដែលទទួលបានជោគជ័យយ៉ាងខ្លាំង។ គម្រោងថ្មីៗរបស់គាត់ ផ្តោតលើជីវប្រវត្តិ អំពីអត្តសញ្ញាណ និងភេទ ហើយក៏មានសៀវភៅដែលនិយាយពីទុក្ខសោក ត្រូវបានទទួលពានរង្វាន់ជាច្រើន។ នៅឆ្នាំ ២០២៤ គាត់បានបោះផ្សាយភាគថ្មីជាត្រីភាគីជាមួយ Aude Mermilliod។ ក្រោយពី ២១ ឆ្នាំនៅទីក្រុងម៉ុងរ៉េអាល់ គាត់បានត្រលប់ទៅប្រទេសបារាំងវិញនៅចុងឆ្នាំ ២០២៤។
JeanLouis Trippស្នាក់នៅក្នុងប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌនៃគម្រោង ចតុ (Chakto) ដែលមានគោលបំណងជំរុញឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅក្នុងស្រុក និងលើកទឹកចិត្តជុំរុញដល់អ្នកមានទេពកោសល្យនៅកម្ពុជា ដែលកំពុងលេចឡើងក្នុងវិស័យចំនួន៤ ដែលទាក់ទងនឹងការសរសេរ (ភាពយន្ត សៀវភៅ របាំ និងតន្ត្រី)។ លោកនឹងបណ្តុះបណ្តាលអ្នកមានទេពកោសល្យខ្មែរចំនួន១៥នាក់ ដែលត្រូវបានជ្រើសរើសឡើង សម្រាប់ការសរសេរសេណារីយ៉ូសៀវភៅរឿងនិទានបែបរូបភាព ក្នុងក្របខណ្ឌនៃសិក្ខាសាលា ដែលសម្របសម្រួលដោយអង្គការស៊ីប៉ា។
Have an Account? Click here to Login