Mon panier Connexion

Exposition "Territoires Imaginés : de Battambang à Phnom Penh" // ពិព័រណ៏ "ដែនដី ស្រមើស្រមៃ ពីបាត់ដំបងទៅភ្នំពេញ"




Galerie de l'Institut français // វិចិត្រសាលនៃវិទ្យាស្ថានបារាំង
Inauguration jeudi 23 janvier à 18h30 // 
សម្ពោធ ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែមករា វេលា ម៉ោង ៦កន្លះល្ងាច
Expo jusqu'au 12 avril 2025 // 
ពិព័រណ៍តាំងបង្ហាញរហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥
Entrée libre // 
ចូលរួមដោយសេរ


Territoires imaginés, de Battambang à Phnom Penh  

Invitation au voyage et à la réflexion, l’exposition “Territoires imaginés” ouvre ses portes du 23 janvier au 12 avril 2025 à l’Institut français du Cambodge. Fruit d’une collaboration entre Phare Ponleu Selpak, l'Agence Française de Développement (AFD) et une équipe d’artistes, cette initiative unique, soutenue par le Fonds Métis, vise à rapprocher l’Art des enjeux de développement. Articulée autour de quatre œuvres immersives, conçues et exposées initialement à Battambang en 2023, “Territoires imaginés” explore les thématiques de la préservation de l’eau, du sol, de la gestion des ressources naturelles ainsi que de la place de l’Homme dans son environnement.

Les œuvres exposées sont le résultat du cheminement d’une vingtaine d’étudiant de l’atelier Phare Design Lab, Phare Ponleu Selpak et l’École des Arts Visuels et Appliqués (VAAS), qui accompagnés par 3 artistes ont pu développer leurs installations à grande échelle. Ces quatre installations : « Bakprea », « Golden Soil », « New Generation, New Era » et « Drop Of Life », présentent les axes de développement de la province de Battambang dans les domaines clés de la gestion des ressources naturelles (eau, sol, environnement, poissons…), l’éducation et l’accès à l’eau potable.

Venez les découvrir dans la galerie de l’Institut français et son jardin lors de l’inauguration de l’exposition, jeudi 23 janvier à 18h30 !
Un cocktail, une performance par les artistes de Phare Ponleu Selpak et un concert de Miss Sarawan vous attendent : venez nombreux !

---

ដែនដី ស្រមើស្រមៃ - ពីបាត់ដំបងមកភ្នំពេញ

អញ្ជើញចូលរួមការធ្វើដំណើរ និងការពិចារណាឆ្លុះបញ្ចាំង ពិពណ៌ "ដែនដីក្នុងក្តីស្រមៃ " នឹងបើកទ្វារ ចាប់ពីថ្ងៃទី ២៣ ខែមករា ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានបារាំងកម្ពុជា។ នេះជាលទ្ធផលនៃកិច្ចសហការរវាងអង្គការហ្វាពន្លឺសិល្បៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងសិល្បករមួយក្រុម គំនិតផ្តួចផ្តើមដ៏ពិសេសមិនធ្លាប់មានពីមុននេះ ដែលគាំទ្រដោយមូលនិធិ Métis មានគោលបំណងបង្ខិតសិល្បៈឱ្យកាន់តែជិតទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ។

ធ្វើឡើងជុំវិញស្នាដៃដ៏អស្ចារ្យចំនួនបួន ត្រូវបានរចនាឡើង និងដាក់តាំងបង្ហាញដំបូង នៅខេត្តបាត់ដំបងក្នុងឆ្នាំ២០២៣ “ដែនដីក្នុងក្តីស្រមៃ” ស្វែងយល់ពីប្រធានបទនៃការអភិរក្សទឹក ដី ការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាទីកន្លែងរបស់មនុស្សនៅក្នុងបរិស្ថានរបស់គេ។

ស្នាដៃដែលដាក់តាំងបង្ហាញ គឺជាលទ្ធផលនៃការខំប្រឹងប្រែងរបស់និស្សិតជាង២០នាក់ ពីសិក្ខាសាលា Phare Design Lab, ហ្វាពន្លឺសិល្បៈ និង សាលាជំនាញសិល្បៈសូនរូប និងអនុវត្តន៍សិល្បៈ (VAAS) ដែលអមដោយសិល្បករអាជីពចំនួន ៣នាក់ អាចដាក់តាំងបង្ហាញស្នាដៃរបស់ពួកគេនៅក្នុងទ្រង់ទ្រាយធំ។ ការតាំងបង្ហាញទាំងបួននេះមាន៖ "បាក់ព្រា" "ដីមាស" "យុវជន នាយុគសម័យ" "ដំណក់នៃជីវិត" បង្ហាញពីអ័ក្សនៃការអភិវឌ្ឍរបស់ខេត្តបាត់ដំបង ក្នុងវិស័យសំខាន់ៗ នៃការគ្រប់គ្រងធនធានជលផល លទ្ធភាពទទួលបានអគ្គិសនី ការអប់រំ និងការគ្រប់គ្រងធនធានទឹក។ ស្នាដៃទាំងនេះ ត្រូវបានផលិតចេញពីវត្ថុធាតុដើមធម្មជាតិ និង/ឬ វត្ថុចាស់កែច្នៃឡើងវិញ។

សូមគោរពអញ្ជើញមកទស្សនាស្វែងយល់ពីស្នាដៃទាំងនេះ នៅវិចិត្រសាលនៃវិទ្យាស្ថានបារាំង និងសួនច្បារវិទ្យាស្ថាន ក្នុងពិធីសម្ពោធពិព័រណ៍ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា វេលាម៉ោង ៦:៣០ ល្ងាច! មានការពិសារអាហារសំរន់តិចតួច ការសម្តែងដោយសិល្បករមកពីអង្គការហ្វាពន្លឺសិល្បៈ និងការប្រគុំតន្ត្រីមួយកំពុងរង់ចាំលោកអ្នក៖ សូមអញ្ជើញចូលរួមទាំងអស់គ្នាឱ្យបានច្រើនកុះករ!

Have an Account? Click here to Login

RSVP by 23 Jan 2025 5:00pm

Register

First Name
Last Name
Email Address

Additional Guests

Number Of Additional GuestsUp to 20 allowed.
extra